ការធ្វើផែនការរៀបចំដីធ្លី និងសិទ្ធិមនុស្សនៅកម្ពុជា ជំហានទី២ គឺជាគម្រោងរួមគ្នារវាង អង្គការភីពផលអ៊ីននីត(ភីន) អង្គការសមាគមធាងត្នោត អង្គការវិទ្យាស្ថានបើកទូលាយ អង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង ដែលទទួលជំនួយពីសហភាពអឺរ៉ុប និងទីភ្នាក់ងារអភិវឌ្ឍន៍សាធារណៈរដ្ឋឆែក។ គម្រោងនេះមាន គោលបំណងអភិវឌ្ឍ និងលើកស្ទួយការអនុវត្តល្អៗដែលទាក់ទងនឹងការរៀបចំដីធ្លី និងការកែលម្អលំនៅដ្ឋានក្រីក្រជាមួយគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ដូចជាសហគមន៍ និងអាជ្ញាធរមូលដ្ឋាន វិស័យឯកជន អង្គការសង្គមស៊ីវិលជាដើម ។ គម្រោងនេះមានធាតុផ្សំជាច្រើនដូចជា៖