iTenure គឺជាកម្មវិធីដែលអនុញ្ញាតឲ្យប្រមូលទិន្នន័យអំពីការទាមទារដីធ្លី។ iTenure ប្រើទិន្នន័យនេះដើម្បីបង្កើតរបាយការណ៍អនុសាសន៍ផ្លូវច្បាប់ដោយស្វ័យប្រវត្តិ ដែលត្រូវបានកែប្រែតម្រូវតាមការទាមទារនីមួយៗ។ របាយការណ៍អនុសាសន៍ផ្លូវច្បាប់ពិពណ៌នាអំពីស្ថានភាពស្របច្បាប់នៃដីធ្លីដែលបានទាមទារផ្អែកតាមប្រភេទដី ចំនួនឆ្នាំកាន់កាប់ និងឯកសារផ្សេងៗដែលមាន។ iTenure ក៏បង្កើតរបាយការណ៍ជាសំឡេងជាភាសាដ៏សាមញ្ញដែលនិយាយអំពីព័ត៌មានដូចគ្នាផងដែរ ដើម្បីជួយឲ្យអ្នកធ្វើការទាមទារយល់ដឹងពីស្ថានភាពរបស់ពួកគេដោយមិនចាំបាច់មានចំណេះដឹងផ្នែកច្បាប់ជាភាសាខ្មែរ។

វីដេអូពន្យល់លម្អិតអំពីដំណើរការប្រមូលទិន្នន័យដោយប្រើប្រាស់កម្មវិធី iTenure មាននៅទីនេះ៖

កម្មវិធីប្រមូលទិន្នន័យ និងរក្សាទុករបស់ iTenure អាស្រ័យលើកម្មវិធី Open Tenure​ជាកម្មវិធីប្រភពកូដចំហដែលជាផ្នែកមួយរបស់ FOSS SOLA ដែលជាកម្មវិធីត្រូវបានអភិវឌ្ឍឡើងដោយអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (UN-FAO)​សម្រាប់កត់ត្រា និងរក្សាទុកព័ត៌មានស្ដីពីការទាមទារ។ គម្រោងរៀបចំកម្មវិធីថ្មីដើម្បីបង្កើតរបាយការណ៍អនុសាសន៍ផ្លូវច្បាប់។